សម្ដេចតេជោ៖ សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ ថែរក្សាការពារ ព្រៃឈើ និងថែរក្សាការពារ បរិស្ថាន ធម្មជាតិឱ្យបានគង់វង្ស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះថា ៖អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២១បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញនិងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើជាពិសេសដើម្បីបណ្តុះគំនិតថែរក្សាការពារនិងគំនិតស្រលាញ់ព្រៃឈើនិងបរិស្ថានធម្មជាតិរបស់ប្រទេស។

សម្ដេចតេជោហ៊ុនសែនក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើនឹងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍យើងផងនិងជីវិតសត្វព្រៃគ្រប់ប្រភេទផងព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner