ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៨នាក់ និងមានអ្នកស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាម រដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៦៨នាក់រួមមាននៅក្រុងព្រៃវែង៦នាក់, ស្រុកបាភ្នំ១៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុកស្វាយអន្ទរ១០នាក់, ស្រុកពារាំង៧នាក់, ស្រុកពាមរក៍៥នាក់, ស្រុកកំពង់ត្របែក៤នាក់, ស្រុកស៊ីធរកណ្តាល៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ច្រៀច២នាក់ និង ស្រុកពាមជរម្នាក់។
ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំងនោះ រួមមានទី១ ស្ត្រីអាយុ៥៥ឆ្នាំ នៅភូមិល្ពាច ឃុំបឹងព្រះ ស្រុកបាភ្នំ ទី២ ស្ត្រីអាុ៦៣ឆ្នាំ នៅភូមិយោតឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង និង២នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង គិតមកដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៩៧២នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣២៨នាក់ និងមានអ្នកស្លាប់សារុបចំនួន៣៤នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕