មនុស្ស ៣នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានឲ្យដឹងថា នៅថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺមានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីសង្ស័យថាខ្លួនមានអាការស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវប្រញាប់រត់រកសេវាសុខភាពរបស់រដ្ឋដែលនៅជិតលោកអ្នកបំផុត ដើម្បីអាចគេចផុតពីជំងឺធ្ងន់ធ្ងរ ឬក៏សេចក្តីស្លាប់បាន។

គិតត្រឹមថ្ងៃទី៨កក្កដាឆ្នាំ២០២១ ខេត្តកំពង់ស្ពឺបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ពាន់៩៧០នាក់។ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់២៣០នាក់ កំពុងសម្រាកព្យាបាលចំនួន៦៧១នាក់ និងមានអ្នកស្លាប់សរុបចំនួន៦៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner