ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៨២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៨២នាក់នោះ រួមមាន៥៦នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុកក្រុងមួយចំនួនទៀត ប្រមាណ៨នាក់, ៣នាក់ទៀតជាអ្នកដំណើរ ចូលពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។

នៅថ្ងៃទី៨កក្កដា ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ចំនួន១១៥នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បន្ថែម្នាក់ ដោយសារជំងឺកូវីដ១៩។ អ្នកស្លាប់ជាបុរសអាយុ៧២ឆ្នាំ នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងរហូតដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១២នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់១៦នាក់ និងមានអ្នកស្លាប់សារុបចំនួន៤០នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner