លោកជំទាវ ម៉ែន សំអន បានទទួលស្បៀងអាហារពីក្រុមហ៊ុន LIXIN GROUP

អត្ថបទដោយ៖
ធី ដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទទួលអង្ករចំនួន ១០តោន និងមី២០កេសធំ ពីលោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP នៅទីស្តីការក្រសួង កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ស្បៀងអាហារនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ១៩ ។ លោកជំទាវបានបន្តទៀតថា អំណោយសប្បុរសធម៌នេះ នឹងយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើន និងជោគជ័យក្នុងការងារមុខជំនួននៅកម្ពុជា ហើយក៏សូមឲ្យក្រុមហ៊ុមបន្តជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀតលើការងារមនុស្សធម៌ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner