កិច្ចប្រជុំបើកបវេសនកាលឆ្នាំសិក្សាថ្មី សិស្សនិស្សិតកម្ពុជា នៅសកលវិទ្យាល័យរាជផាត់ឧប៊ុនរាជធានីប្រទេសថៃ

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម អ៊ុច វ៉ាន់ធួន និងឯកឧត្តម ពៅ ផនសំណាងដោយមានការចូលរួមពីសំណាក់បថ្នាក់ដឹកនាំ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ដឹកនាំសិស្ស-និស្សិតចូលរួមកិច្ចប្រជុំជាមួយសកលវិទ្យាល័យរាជផាត់ឧប៊ុនរាជធានីនៃព្រះរាជាណាចក្រថៃ បើកបវេសកាលថ្មីនិងទទូលស្វាគមន៍និស្សិតកម្ពុជាក្នុងការចូលរៀនឆ្នាំសិក្សាថ្មី 2021-2022 ក្រោមវត្តមាន Dr.PHASSAKON NUNTAPANICH សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ រាជផាត់ឧប៊ុនរាជធានីនារសៀលថ្ងៃព្រហស្បតិ៍ទី៨ ខែ កក្កដា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះលោកសាកលវិទ្យាធិការរង បានថ្លែងសុន្ទរកថាស្វាគមន៍ដល់និស្សិតកម្ពុជាទាំងអស់ ដែលបានចូលរៀនក្នុងសាកលវិទ្យាល័យឧបុនរាជធានី និងធ្វើការណែនាំពត៌មានទូទៅរបស់សាកលវិទ្យាល័យ។ លោកបានលើកទ្បើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងលោក និង ឯកឧត្តមបណ្ឌិតប្រធាន ហើយបានបញ្ជាក់ពីការត្រៀមចុះអនុស្សារណៈយោគយល់គ្នាដែលជាការបន្តសុពលភាព របស់អនុស្សារណៈយោគយល់គ្នាដែលមានស្រាប់។

លោកសាកលវិទ្យាធិការរង បានផ្តល់ឱកាសឱ្យនិសិត្សឈ្មោះ សេង ស្រីអូន បានលើកទ្បើងអំពីបញ្ហាការសិក្សា នៅក្នុងឆ្នាំសិក្សាទី ១ និងស្នើសុំក្នុងការរៀនជាថ្មី ហើយលោកសាកលវិទ្យាធិការបានធ្វើការណែនាំ និងផ្តល់ជាវិធីសាស្ត្រក្នុងការរៀបចំកម្មវិធីឱ្យបានសមស្រប ហើយអាចជួយដោះស្រាយបញ្ហាប្អូនស្រីបាន។ ហើយមាននិសិត្សឈ្មោះ គង់ សុភាវឌ្ឍនៈ បានលើកទ្បើងអំពីការស្នើរសុំផ្លាស់ប្តូរឯកទេសដោយមានការយោគយល់ពីសំណាក់លោកសាកលវិទ្យាធិការរង បានណែនាំ និងសម្របសម្រួល។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner