ស្ងាត់ៗ ភូមាឆ្លង​កូ​វី​ដ​លើស​១​៨​ម៉ឺន​នាក់​ហើយ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​៩​ ​កក្កដា​ថា​ ​ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កើន​ដល់​ ​១​៨​ម៉ឺន​៥​៥​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​៨​ ​កក្កដា​។​

​កំណើន​ខ្លាំង​នេះ​បាន​កើតមាន​ ​ក្រោយ​ក្រសួងសុខាភិបាល​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ជាង​៤​ពាន់​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​។​ ​អ្នក​ស្លាប់​មាន​៥​១​នាក់​ទៀត​ ​ធ្វើឲ្យ​អ្នក​ស្លាប់​កើន​ដល់​ ​៣​៦​២​១​នាក់​ហើយ​ ​នៅ​ភូមា​។​

​ក្នុងចំណោម​ជាង​១​៨​ម៉ឺន​នាក់​ ​ភូមា​ក៏បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​១​៤​២​៣​៩​នាក់​ ​ខណៈ​ដែល​មនុស្ស​ជិត​៣​លាន​នាក់​ត្រូវ​បាន​តេ​ស្ត​សំណាក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner