តុលាការខេត្តកំពង់ឆ្នាំង ផ្អាកសវនាការតុលាការ១៤ថ្ងៃ ក្រោយមានករណីផ្ទុះឆ្លងក្នុងពន្ធនាគារ (Video Inside)

ការផ្ទុះឆ្លងក្នុងពន្ធនាគារក្នុងខេត្តកំពង់ឆ្នាំង បានប្រញាប់ឲ្យមន្ត្រីតុលាការបានជួនដំណឹងការលើកពេលសវនាការ តុលាការ។

សេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងថ្ងៃទី៩កក្កដាបានសរសេរថាមានការផ្ទុះឆ្លងក្នុង ពន្ធនាគារដែលតម្រូវឲ្យមន្ត្រីខ្លះ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សេចក្តីជូនដំណឹងបានបន្តថាការផ្ទុះឆ្លង នេះ បានបង្កផលលំបាកសម្រាប់ការចាត់ចែងកម្លាំងមន្ត្រីក្នុងកិច្ចការពារនិងការបញ្ជួនជនជាប់ឃុំមកតុលាការក៏ ដូចជាការបង្កាទប់ស្កាត់ការឆ្លងកូវីដ១៩ក្នុងទ្រង់ទ្រាយធំដល់អ្នកជាប់ឃុំផងដែរ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ដូច្នេះ សវនាការតុលាការក្នុងចន្លោះពីថ្ងៃទី៩រហូតដល់២២កក្កដា នឹងត្រូវ លើកពេលទៅថ្ងៃក្រោយលើកលែងតែករណី ចាំបាច់បន្ទាន់ណាមួយ។ សេចក្តីជូនដំណឹងមិនបានបញ្ជាក់ ច្បាស់លាស់ថាតើការឆ្លងជម្ងឺកូវីដ១៩ចូលក្នុងពន្ធនាគារនោះ បានជាប់ពាក់ព័ន្ធនឹងមនុស្សប៉ុន្មាននាក់ ហើយ មានករណីឆ្លងលើអ្នកទោសដែរឬយ៉ាងណានោះឡើយ។ ខេត្តកំពង់ឆ្នាំងថ្ងៃនេះ មានការឆ្លងថ្មី១៥នាក់និងមាន ករណីស្លាប់ម្នាក់។ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៧៣៩នាក់,  អ្នកជា សះស្បើយចំនួន ៤៣៣នាក់ និងមានអ្នកស្លាប់១៦នាក់ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner