សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី តាម អនឡាញ ដើម្បីពិនិត្យ និងពិភាក្សា

អត្ថបទដោយ៖
ហេង វណ្ណា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ​ទី៩កក្កដានេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណះរដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ZOOM ដើម្បីពិនិត្យ និង​ពិភាក្សាទៅលើរបៀបវារៈ សំខាន់ៗចំនួន និងបញ្ហាផ្សេងៗ ទាក់ទិនទៅនិងបច្ចុប្បន្នភាព នៃការ​រីក​រាល​ដាលនៃជំងឺកូវីដ១៩ និងបញ្ហាសកលមួយចំនួន ដែលបាននិងកើតមានឡើងក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ របៀបវារះទាំងពីរដែលបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំគណះរដ្ឋ មន្រ្តី បានប្រព័ណ្ធវីដេអូ ZOOM នាព្រឹកមិញនេះរួមមានទី១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះ​រា​ជា​ណាចក្រកម្ពុជា ទី២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា​១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា​៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ និងទី៣បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បី​សុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ​ ធ្វើ​វិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់។ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើក​ឡើងថា យើងបានខកខានក្នុងការប្រជុំពេញអង្គគណះរដ្ឋមន្រ្តីរយះពេល៣ខែមកហើយ ដោយសារ តែការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកល។ សម្តេចតេជោមានប្រសាសន៍បន្តថា យើងមិនអាចបន្ត ខកខានការប្រជុំពេញអង្គគណះរដ្ឋមន្រ្តីរបស់យើងតទៅទៀតទេ ពិសេសការពិនិត្យពិភាក្សាទៅលើ របៀបវារះដ៏មានសារសំខាន់ទាំងពីរ ដែលយើងនឹងត្រូវខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេល​បញ្ចប់នៃវិបត្តិកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ពេលខាង មុខ យើងនឹងជ្រើសរើសយកការប្រជុំបែបនេះតទៅទៀត ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ក៏ដូចជា រាំងស្ទះដំណើរការរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា បន្ទាប់ពីដំណើរកិច្ចប្រជុំដែលបានចំណាយពេលប្រមាណ ៣ម៉ោងនិង៣០នាទី គណះរដ្ឋមន្រ្តីបានធ្វើការអនុម័តទាំងស្រុងឡៅលើរបៀបវារះទាំងពីរ ដើម្បីសម្តេចនិងចុះហត្ថលេខា លើអនុក្រិតដើម្បីស្នើសុំទៅកាន់រដ្ឋសភាធ្វើការពិនិត្យពិភាក្សា និងអនុម័ត។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner