អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ចែកជូនពលរដ្ឋជួបការលំបាកជាង ២០០ គ្រួសារ នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារជនបង្គោលយុវជន ថ្នាក់កណ្ដាល ចុះជួយស្រុកស្ទឹងត្រង់ អមដំណើរដោយប្រតិភូក្រសួងផែនការ, ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល, អភិបាលរងខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុកស្ទឹងត្រង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាង ២០០ គ្រួសារ រស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកចុងសប្តាហ៍ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់។

បន្ទាប់មក អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល បានដឹកនាំក្រុមការងារ បន្តដដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។  ជាងនេះទៅទៀត សូមកុំភ្លេចបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ  “៣ការពារ និង ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ  អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យឆ្លងរីករាលដាលក្នុងសហគមន៍យើង។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner