ក្រុមការងាររាជដ្ឋាភិបាលចុះជួយ ឃុំពង្រក្រោម ប្រគេនទៀនវស្សា និងទេយ្យទាន បច្ច័យ ដល់ព្រះសង្ឃ ដែលគង់ចាំវក្សារនាពេលឆាប់ៗខាងមុខនេះ

ខេត្តសៀមរាប៖ ក្នុងឪកាសដែលពិធីបុណ្យចូលកាន់ព្រះវក្សារកាន់តែជិតឈាងចូលមកដល់ ឧត្ដមសេនីយ៍ទោ ឱ បូរិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ោ វណ្ណៈ     ប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយ   ឃុំពង្រក្រោម  អមដំណើរដោយ អនុប្រធាន ក្រុមការងារខេត្ត ចុះជួយឃុំ កាលពីរសៀល ថ្ងៃអាទិត្យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បាននាំយកនូវ   ទៀនវស្សា គ្រឿងបរិក្ខាទយ័ទាន និងបច្ចយ័ ផ្ទាល់ខ្លួនរបស់       ឯកឧត្តម ឧត្តមសេនីយ៏ឯក ប៉ោ វណ្ណះ ទៅប្រគេនព្រះសង្ឃគង់នៅវត្ត  វត្តសុវណ្ណារាម    (  ហៅវត្តថ្មី )ស្ថិ តក្នុងភូមិសំបូរ ឃុំពង្រក្រោមស្រុកជីក្រែងខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងឱកាសចូលព្រះវស្សា និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ និង ដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឧត្ដមសេនីយ៍ទោ ឱ បូរិន្ទ មានប្រសាសន៍លើកឡើថា ការដង្ហែទៀនព្រះវស្សានេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ក៏ដូចជាក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស។ ឧត្ដមសេនីយ៍ទោ ឱ បូរិន្ទ ក៏បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ យាយជី តាជី ត្រូវចូលរួមរក្សាអនាម័យ រក្សាគម្លាត ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិការ ដែលដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ និងកុំ ជាប់ជាប្រចាំដើម្បីយើងអាចជៀសផុតពីការចម្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ទៀនវស្សា គ្រឿងបរិក្ខាទយ័ទាន និងបច្ចយ័ ផ្ទាល់ខ្លួនរបស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ប៉ោ វណ្ណះ ទៅប្រគេនព្រះសង្ឃគង់នៅវត្តសុវណ្ណារាម មានបច្ច័យសរុប ១៤៦៥.៩៦ ដុល្លារ និង ២.១០០.០០០ (ពីរលាន១សែនរៀល)​ ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សារយៈពេលបីខែនេះ និងបានជូនថវិការដល់ លោកយាយ លោកតា  ចំនួន២៤នាក់ ប៉ូលីស និងប្រជាការពារចំនួន១១នាក់ នូវថវិការចំនួន ១​ ១០០ ០០០ (មួយលានមួយសែនរៀល) ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner