មានតែឯករាជ្យ អធិបតេយ្យ ម្ចាស់ការ និងការថែរក្សាសន្តិភាពទេ ទើបអាចធានាការអភិវឌ្ឍដោយចីរភាពបាន

អត្ថបទដោយ៖
AMS OneMinute

www ដោយប្រើពាក្យថាកម្ចាត់ក្រុមភេរវករ នាំមកនូវសន្តិភាព និងជួយអាហ្វហ្គានីស្ថានបង្កើតប្រទេសប្រជាធិបតេយ្យមួយប្រកបដោយវិបុលភាព។

ចុះលទ្ធផល? ក្នុងកំឡុងពេល ២០ឆ្នាំនេះ ប្រជាជនអាហ្វហ្គានីស្ថានជាង ៤៧.៦០០នាក់ត្រូវបានកាប់សម្លាប់ និងរងរបួស។ ការប្រយុទ្ធគ្នានៅតែកើតមាន អស្ថិរភាព និងអសន្តិសុខសង្គមនៅតែអូសបន្លាយ ហេដ្ឋារចនាសម្ព័ន្ធនៅតែខ្ទេចខ្ទីរាបដល់ដី ហើយសេដ្ឋកិច្ចជាតិនៅតែធ្លាក់ចុះដុនដាប។ ស្ថានការណ៍កាន់តែអាក្រក់ ជាពិសេសក្រោយពេលអាមេរិកដកកងទ័ពចេញ ដោយមិនបន្សល់អ្វី ក្រៅពីគំនរអេតចាយ។

ប្រធានាធិបតីអាមេរិក លោក Biden ថា បេសកកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាននឹងបញ្ចប់នៅថ្ងៃទី១៣ សីហា ២០២១។ Biden សុំឱ្យប្រជាជនអាហ្វហ្គានីស្ថានម្ចាស់ការលើប្រទេសខ្លួនឯង។ Biden ថា “អាមេរិកមិនទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិតប្រជាជនអាហ្វហ្គានីស្ថានឡើយ”។

មិនទាន់ដកទ័ពទាំងស្រុងផង ក្រុមតាលីបង់បានកាន់កាប់ទឹកដីរបស់អាហ្វហ្គានីស្ថាន ៨៥% រួចទៅហើយ។

តើអាហ្វហ្គានីស្ថាន នឹងទទួលបានសុខសន្តិភាពនៅពេលណា? តើអាហ្វហ្គានីស្ថានរំពឹងលើអ្វីដើម្បីស្តារប្រទេសឡើងវិញ?

មេរៀននេះ ធ្វើឱ្យយើងយល់កាន់តែច្បាស់ថា “មានតែឯករាជ្យ ភាពម្ចាស់ការ និងការថែរក្សាសុខសន្តិភាពទេ ទើបកម្ពុជាអាចអភិវឌ្ឍប្រទេសដោយចីរភាព ហើយប្រជាជនកម្ពុជាទទួលបានសិទ្ធិរស់រានមានជីវិត និងរស់នៅដោយសេចក្តីថ្លៃថ្នូរ”។

១២ កក្កដា ២០២១

✍🏽-ចិន្តកវី

ads banner