សំណាងណាស់! បុរសម្នាក់ឈ្នះរង្វាន់លុយសុទ្ធ ១០០០០០ដុល្លារ ហើយគេយកឱ្យដល់ផ្ទះតែម្តង

រាជធានីភ្នំពេញ៖ពិតជាសំណាងចំពោះ អតិថិជនសែលកាតម្នាក់មានឈ្មោះថា លោក សំ ចាន់រ៉ាឌី ដោយគ្រាន់តែ​គាត់ ចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»ទីបំផុតបានឈ្នះរង្វាន់លុយសុទ្ធ ១០០០០០ដុល្លារ ភ្លាមៗតែម្តង។

គួរបញ្ជាក់ថាបុរសរូបនេះគាត់បានឈ្នះប្រាក់រង្វាន់កាលពីអំឡុងពាក់កណ្តាលខែ ឧសភាកន្លងមក។ថ្មីៗនេះសែលកាតបានប្រគល់រង្វាន់ជូនគាត់រួចរាល់ផងដែរ។

លោក សំ ចាន់រ៉ាឌីអ្នកមានសំណាងឈ្នះប្រាក់រង្វាន់ដ៏ច្រើននេះមានមុខរបរជា អាជីវករបោះដុំ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថាបើចង់ឈ្នះប្រាក់រង្វាន់នេះគេគ្រាន់តែផ្ញើសារ ឬទូរស័ព្ទទៅលេខ 8888 រួចចុច៖

– លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ

– លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

        សម្រាប់កម្មវិធីឈ្នះលុយសុទ្ធ ១0,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១0,000 ដុល្លាររៀងរាល់ថ្ងៃ។

        ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១0 ម៉ឺនដុល្លារឯណោះ។

        អតិថិជនក្រុមហ៊ុននេះអាចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង ៦:៥០ នាទី​ លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner