យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រុងព្រៃង ខេត្តព្រៃវែង ៤ថ្ងៃ ចាក់ជូនប្រជាពលរដ្ឋបានជិត ៤ ពាន់នាក់


ខេត្តព្រៃវែង៖ អនុគណ:កម្មការចំពោះកិច្ចក្នុងដំណើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់អាយុចាក់ថ្នាំ នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានសង្កាត់ចំនួន៤ មានសង្កាត់ ទិន្នន័យដែលពលរដ្ឋចាក់បានសរុបក្នុង ក្នុងរយៈពេល ៤ថ្ងៃបានចំនួន ៣,៩៦៧ នាក់ ក្នុងនោះស្រី ២,៣៣០ នាក់។ សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ គឺចាក់បានលើសចំនួនកំណត់ មានចំនួន: ១,២៩៩នាក់ ស្រី៧៤៤នាក់, ប្រុស ៥៥៥នាក់។

ក្រោមការណែនំារបស់ថ្នាក់ដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៅតាមតំបន់ មានឯកឧត្តម ស សុខា អនុប្រធាន ក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានសហការជាមួយនិងមន្ត្រីរដ្ឋបាលខេត្ត ក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំង៣ ចុះជួយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចាប់លេខរៀង បាញ់អាកុល និងជួយសម្រួលដល់មន្រ្តីសុខា ភិបាល ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្ថិតក្នុងបរិវេនវិទ្យាល័យព្រះអង្គឌួង នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង
ក្នុងបេសកកម្មរបស់ក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដឹកដោយ លោកស្រី សំចាន់ សម្ផស្ស ប្រធាន លេខាធិការដ្ឋាន ស.ស.យ.ក.ខេត្ត រយ:ពេល២ថ្ងៃ(សៅរ៍-អាទិត្យ)ត្រូវបានបញ្ចប់ ទោះជាមានឧបសគ្គអ្វីកើតឡើងក៏ដោយ ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្ត ឈរលើគោលការណ៍អត់ធ្មត់ និងព្យាយាមអស់ពីលទ្ធភាពដើម្បីសមភាព សមធម៌ និងបរិយាប័ន្ន ចូលរួមផ្តល់នូវសុខុមាលភាពជូនប្រពលរដ្ឋខេត្តព្រៃវែង ក៏ដូចជាប្រជាជនកម្ពុជា យើងគិតលទ្ធផលការងាររួមជាធំ ផលប្រយោជន៍សង្គមជាតិជាធំ។ ប្រជាពលរដ្ឋមានការពេញចិត្តនិងសប្បាយចិត្តចំពោះការរៀបចំក៏ដូចជាដំណើរការនៃការចាក់វ៉ាក់សាំង។

យុទ្ធនាការចាក់វ៉ាក់សាំង បន្តនៅព្រឹកថ្ងៃទី១២ នេះគឺនិងធ្វើឡើងនៅក្នុងក្រុងព្រៃវែងមាន ៤ សង្កាត់ មានសង្កាត់កំពង់លាវ ជើងទឹក បារាយណ៍ តាកោ ហើយគោលដៅការចាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមួយថ្ងៃគ្រោងចាក់ចាប់ពី ៨០០នាក់ ទៅ ១,២០០ នាក់ ដោយក្នុងនោះ យុវជន ស ស យ ក ខេត្តព្រៃវែង និងចូលរួមឈរជើងសហការ ចំនូន ១៥ នាក់ ចាប់ពីព្រឹករហូដល់ល្ងាច។ សម្រាប់ការងារចាកវ៉ាក់សាំងនេះគឺដំណើរការទៅដោយរលូនសម្រាប់ក្រុងព្រៃវែង ដោយក្នុងនោះក៏មានការផ្តល់ជាអាទិភាពសម្រាប់ ព្រះសង្ឃ ជនពិការ និងចាស់ជរា គឺក្រុមការងារបានរៀបចំឱ្យបានចូលចាក់ មុន ទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង ដោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការរក្សាអនាម័យ ការរក្សាគម្លាត បាញ់អាកុលជាដើម ដើម្បីបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅទីតាមទីតាំងនេះ។ ប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះចូលរួមសហការ និងអនុវត្តន៍ស្តាប់តាមការណែនាំរបស់ក្រុមការងារ យ៉ាងមានសណ្តាប់ធ្នាប់ មិនរុញច្រានគ្នា។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសូមថ្លែងអំណរគុណ ឯកឧត្តម ជា សុមេធិ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផងដែរ។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner