ភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ដើរកំសាន្តនៅចុងសប្ដាហ៍ទីពីរនៃខែកក្កដា

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងទេសចរណ៍ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦ម៉ឺន៩ពាន់៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ៦ម៉ឺន៨ពាន់៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ពាន់១៦៧ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ ១ម៉ឺន៩ពាន់៨៦៨នាក់, ខេត្តកំពតទទួលបានភ្ញៀវ ១ម៉ឺន២៤នាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវ៧ពាន់៧១២ នាក់, ខេត្តកំពង់ស្ពឺទទួលបាន ៦ពាន់២៥២ នាក់, ខេត្តបាត់ដំបងទទួលបាន ៥ពាន់៥៨៨ នាក់ និង ខេត្តកណ្តាលទទួលបានភ្ញៀវ៤ពាន់៤០៩នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួននោះមានការថយចុះប្រមាណ ៥,២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ត្រូវក្រសួងទេសចរណ៍បញ្ជាក់ថា ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner