ខេត្តកំពង់ធំ ឆ្លងថ្មី២២នាក់ (Video Inside)

ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ ថែមទៀត ដែល ជាតួលេខឆ្លងបន្តថយចុះ ម្នាក់ ធៀបនឹងម្សិលមិញ ដែលមានអ្នកឆ្លងចំនួន ២៣នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះគឺជាពលរដ្ឋមានទីលំនៅ នៅក្នុងក្រុងស្ទឹងសែន ២នាក់, ស្រុកសន្ទុក ៣នាក់, ស្រុក សណ្តាន់ ម្នាក់,ស្រុងស្ទោង ១២នាក់, ស្រុកកំពង់ស្វាយ ម្នាក់, ស្រុកបារាយណ៍ ២នាក់ និងបានឆ្លងលើពលករ ម្នាក់ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ។

គិតរហូតមកទល់ពេលនេះខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ២២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦៩១នាក់ និងមានអ្នកស្លាប់ ២០នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner