​កូវីដ៖ ថៃ​អនុម័ត​ការចាយ​ថវិកា​រ​​ ​១​.​២​៩​ពាន់​លាន​ដុល្លារ​ ទប់នឹងការបិទខ្ទប់ជាថ្មី

គណៈរដ្ឋមន្ត្រី​ថៃ​ ​នា​ថ្ងៃ​ទី​១​៣​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​អនុម័ត​កញ្ចប់​ថវិកា​រ​ចំណាយ​ ​៤​២​ពាន់​លាន​បាត​ ​ឬ​ ​១​.​២​៩​ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​វិធាន​ការសង្គ្រោះ​ ​ជួយ​ដល់​អ្នកធ្វើការ​និង​អ្នក​ប្រកបរបរ​រកស៊ី​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​ការ​រឹត​ត្បឹ​ត​ខ្លាំង​ចុងក្រោយ​នេះ​ ​ខណៈ​ដែល​ថៃ​កំពុង​ជួ​បញ្ហា​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ធ្ងន់ធ្ងរ​។​

​វិធានការ​ទាំងនោះ​រួម​មាន​ទាំង​ការ​ផ្តល់​សំណង​ជូន​សហគ្រិន​ ​និង​ការ​ទូទាត់​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ទៀត​ផង​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់​ ​តាមរយៈ​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​។​

​គូរ​បញ្ជាក់​ថា​ ​ការ​បិទ​ខ្ទប់​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃចន្ទ​ ​ទី​១​២​ ​កក្កដា​ ​ក្នុង​រា​ធានី​បាងកក​ ​និង​បណ្តា​ខេត្ត​ចំនួន​៩​ទៀត​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner