ខេត្តសៀមរាប ឆ្លងថ្មី១០៦ និង ស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១០៦ករណី និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប៦១នាក់, ស្រុកជីក្រែង១៧នាក់, ស្រុកប្រា សាទបាគង៣នាក់, ស្រុកសូទ្រនិគម១៥នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, មកពីខេត្តព្រៃវែងម្នាក់ និងឆ្លង លើពលករមកពីប្រទេសថៃចំនួន៥នាក់។ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ៤៩ឆ្នាំ នៃស្រុកអង្គរធំ ខេត្ត សៀមរាប។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៥៥៣នាក់, ព្យាបាលជាសះ ស្បើយចំនួន ៩២៧នាក់និងការស្លាប់បានកើនដល់២៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner