លោកមេធាវី តេង បញ្ញារិទ្ធ ត្រូវបានប្រជាពលរដ្ឋ៣នាក់ ប្ដឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកមេធាវី តេង បញ្ញារិទ្ធ ត្រូវបានប្រជាពលរដ្ឋ៣នាក់ ប្តឹងចូលព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។

យោងតាមពាក្យបណ្ដឹង បានបញ្ជាក់ថា៖ ក្នុងពាក្យបណ្ដឹងនេះ មានកម្មវត្ថុ «ប្ដឹងលោកមេធាវី តេង បញ្ញារិទ្ធ ដោយមានជាប់ពាក់ព័ន្ធ បងមេធាវី ជឺ កុសល និង បងមេធាវី នួន បូរ៉ា ជាសាក្សីនៅក្នុងសំណុំរឿងរបស់ឈ្មោះ ទេព ណាវុន» ។

ទាក់ទងនឹងករណីនេះ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មិនទាន់អាចសុំការឆ្លើយតបពីលោកមេធាវី តេង បញ្ញារិទ្ធ បាននៅឡើយទេ ដោយសារតែទូរស័ព្ទចូល មិនមានអ្នកទទួល ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner