ខេត្តព្រះវិហារ ឆ្លងថ្មី៣៧នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញតួលេខឆ្លងកូវីដ១៩ ចំនួន ៣៧នាក់ ថែមទៀត ក្នុងរយៈពលពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខដែលឆ្លងខ្ពស់ជាងម្សិលមិញចំនួន ១៨នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ទាំងនោះ ត្រូវបានរកឃើញឆ្លងលើពលរដ្ឋនៅក្នុងស្រុកត្បែងមានជ័យចំនួន ១៥នាក់, ក្រុងព្រះវិហារ ១៦នាក់, ស្រុកជាំក្សាន្ត ២នាក់, ស្រុកសង្គមថ្មីម្នាក់ និងអ្នកស្រុកជ័យសែន ៣ នាក់  ។ 

ខេត្តព្រះវិហារ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩១នាក់ និងមានអ្នក ស្លាប់ចំនួន ម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner