ខេត្តរតនគិរី ឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៨នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ក្នុងខេត្តរតនគិរីនៅថ្ងៃ នេះ ត្រូវបានរកឃើញលើពលរដ្ឋនៅក្នុងស្រុកលំផាត់ ៤នាក់ និងក្រុងបានលុងចំនួន ៦នាក់ ។

គិតរហូតមកទល់ នឹងពេលនេះ ខេត្តរតនគិរី មានអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន ៦២៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣១៨នាក់ ក្រោយការជាសះស្បយចំនួន ៤៩នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ៤នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner