រយៈពេល១ថ្ងៃ ប្រជាពលរដ្ឋជាង ២ពាន់នាក់នៅក្នុងឃុំព្រះដាក់ ត្រូវបានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ ស្របតាមផែនការ

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ ក្រោយពីទទួលបាននូវវ៉ាក់សាំងប្រឆាំងកូវិដ១៩ ពីប្រមុខរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយឡែកប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់មានចំនួន ២,២៣៨នាក់ បាននាំគ្នាទៅទទួលចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១ នៅមណ្ឌល សាលារៀនបឋមសិក្សាព្រះដាក់ ខណៈដែលខេត្ដសៀមរាប បាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ១៩ មានការកើនឡើងជាបន្ដបន្ទាប់ នៅក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ២០២១ ។

ក្រោមកិច្ចសហការល្អជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ របស់កងពលធំអន្តរាគមន៍លេខ២ ដែលដឹកនាំដោយឯកឧត្តឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ និង រដ្ឋបាលស្រុក ក្រោមវត្តមានរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដោយមានការចូលរួមពីក្រុមការងារស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនស្ម័ត្រចិត្ត សមត្ថកិច្ចនគរបាល និង ប្រជាការពារផងដែរ ។

លោកបានបន្ដថា កន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ មាន ៣ទីតាំង គឺ ទី១នៅសាលារៀនបឋមសិក្សា ព្រះដាក់ ,ទី២.អនុវិទ្យាល័យបន្ទាយស្រី និងទី៣. អនុវិទ្យាល័យត្បែង ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានរយៈពេល ១៤ថ្ងៃ មានក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ មានក្រុមគ្រូពេទ្យកងពលធំអន្តរគមន៍លេខ២ ចំនួន ៦០នាក់ រួមនឹងក្រុមការងារស្រុក ឃុំ កម្លាំងសន្តិសុខ ចំនួន ៧៩នាក់ ដោយមានផែនការចាក់ក្នុងរយៈពេល ១ថ្ងៃ ឲ្យបាន ២ពាន់នាក់ ដើមី្បធ្វើយ៉ាងណារយៈពេល១៤ថ្ងៃ បញ្ចប់ការចាក់ដុសទី១ និងឈានទៅបានមុនរយៈពេល ២១ថ្ងៃ ចាក់ដុសទី២ ក្រោយដុសទី១ត្រូវបានបញ្ចប់ ។

ក្នុងនោះដែលលោកអភិបាលស្រុក ក៏បានលើកឡើងពីនិតិវិធីក្នុងកិច្ចប្រតិបតិ្តការអនុវត្ត ការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ឲ្យដំណើរការទៅដោយរលូន និង បានគ្រប់ទៅតាមផែនការគ្រោងទុក ព្រមទាំងជម្រុញឲ្យបងប្អូន គោរពឲ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពឲ្យបានវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ , ៣ការពារ កត្តាសំខាន់នោះក្នុងការរក្សាឲ្យបាននូវគន្លាតសុវត្ថិភាព ។ ក្នុងនាមអាជ្ញាធរស្រុក និងជាគណៈកម្មការចាក់វ៉ាក់សាំងស្រុកបន្ទាយស្រី លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល សូមអញ្ជើញមកចាក់វ៉ាក់សាំងគ្រប់ៗគ្នា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner