ប្រជាពលរដ្ឋក្នុងសូទ្រនិគម ខេត្តសៀមរាប សាទរចំពោះការទទួល បានការចាក់វ៉ាក់សាំងការពារកូវិដ១៩ ពីរាជរដ្ឋាភិបាល
ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បាននិមន្ត នឹងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ដើម្បីការពារជម្ងឺកូវិដ.១៩ នៅទូទាំងស្រុកសូទ្រនិគម ដែលមានអាយុពី១៨ឡើងទៅ មានចំនួនសរុបប្រមាណ៣៥ពាន់៧៦២នាក់ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំង ដើម្បីការពារជម្ងឺកូវិដ.១៩ ដែលអាជ្ញាធរខេត្ត បានសហការជាមួយ កងពលធំអន្តរាគមន៍លេខ៣ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ ដោយមានវត្តមានចូលរួមរបស់លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និង អាជ្ញាធរស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក កម្លាំងសមត្ថកិច្ចនគរបាលស្រុក ប្រជាការពារភូមិផងដែរ ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។
តាមការបញ្ជាក់របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ក្រោយពីបាន ទទួលនូវផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយកងពលធំអន្តរាគមន៍លេខ៣ ក្រុមការងារបានចុះពិនិត្យ និង កំណត់ទីតាំងសុវត្ថិភាព ដើមី្បប្រតិបត្តិការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋនៅ តាមបណ្តាឃុំក្នុងស្រុក ដែលមានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំង ចំនួន៣៥ពាន់៧៦២នាក់ ។
យូ សុភា ក៏បានសម្តែងនូវទឹកចិត្តរបស់ក្រុមការងារ និងគ្រូពេទ្យកងពលអន្តរាគមន៍លេខ៣ ដែលបានខិតខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម សំខាន់ចំពោះព្រះសង្ឃ ចាស់ជរា ជនពិការ ក្នុងការពិនិត្យតាមដានពីសុខភាព នៅមុនពេលទទួលបានកាតចាក់វ៉ាក់សាំង ។ លោកជំទាវក៏បានធ្វើការថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការនាំយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានគ្រប់ៗគ្នា ក៏ដូចតាមបណ្ដាស្រុកឯទៀតផងដែរ។ នៅក្នុងឱកាសនោះដែរ លោកជំទាវក៏បានណែនាំ ពិតទួលផ្តល់ដំបូន្មានល្អៗមួយចំនួន ដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ក្រោយពីការចាក់វ៉ាក់សាំងរួច នូវរាល់បម្រាមដែលក្រសួងសុខាភិបាលបានហាមប្រាណ ដើមី្បឲ្យការចាក់វ៉ាក់សាំងជូនបងប្អូនមានប្រសិទ្ធភាពល្អ ។ ម៉្យាងទៀត ពេលបងប្អូនបានទទួលការចាក់វ៉ាក់សាំងហើយនោះក្តី ក៏បងប្អូន ក៏ដូចព្រះសង្ឃ ត្រូវបន្ តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៏ដូចជាការណែនាំរបស់ក្រសួងសុខា ភិបាល ឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕ម៉ី សុខារិទ្ធ