អភិបាលខេត្តកែប បានចុះពិនិត្យដំណេីរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកែប,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយ លោក អ៊ុក ថា លោក ងិន ងិនដា លោកស្រី អ៊ុល ភីរុណ លោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យដំណេីរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងខេត្តកែប ។
យើងសង្កេតឃេីញថាយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មានភាពសប្បាយរីករាយ និងអញ្ជេីញមកទទួលយកការចាក់វ៉ាក់យ៉ាងច្រេីនកុះករ ។ សូមបងប្អូនបន្តចូលរួមអនុវត្តវិធានការសុខាភិបាលទាំងអស់គ្នា ពិសេសវិធានការ ៣ការពារ និង ៣កុំ ឲ្យបានម៉ឺងម៉ាត់បំផុត ៕