ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩៧នាក់ (Video Inside)

ខេត្តឧត្តមានជ័យ បានរកឃើញអ្នកឆ្លងថ្មីចំនួន ៩៧នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ គឺមានការកើនខ្ពស់ឡើងវិញចំនួន ៣៣នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៦៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំង ៦៧នាក់ នៅ ថ្ងៃនេះ គឺបានឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ ថែមទៀតនោះវិញ គឺជាស្រ្តី អាយុ ៧៤ឆ្នាំ នៃស្រុកអន្លង់វែង និងស្រ្តីម្នាក់ទៀត អាយុ ៣៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំ ។

ខេត្តឧត្តមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៣១៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៩០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៦នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner