ជប៉ុន​​​ផ្តើម​​ឆ្លង​កូ​វី​ដ​ ​ក្នុង​តំបន់​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នឹងស្នាក់​ ​ក្នុង​ព្រឹត្តិការណ៍​​អូ​ឡាំ​ពិ​ក​តូក្យូហើយ ​

​ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​តូក្យូ (​To​k​y​o 2020 ​Game​s ) ​បាន​បង្ហាញ​ពី​ករណី​កូ​វី​ដ​១​៩​ ​ដំបូង​ក្នុង​តំបន់​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​ ​នា​ថ្ងៃ​ទី​១​៧​ ​កក្កដា​ ​២​០​២​១​នេះ​ ​ខណៈ​ដែល​ពូក​គេ​ព្យាយាម​ឲ្យ​ក្រុម​កីឡាករ​ទាំងអស់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ដែល​ធ្លាប់​ត្រូវ​បាន​ព​ន្យា​ពេល​ ​ហើយនឹង​រៀបចំ​នា​ពេល​ខាងមុខនេះវិញ​ ​មាន​សុវត្ថិភាព​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ CN​A​ ​។​

​ប្រភព​បន្ត​ថា​ ​៦​ថ្ងៃមុន​ពេល​មាន​ពិធី​បើក​ជា​ផ្លូវការ​ ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​និយាយ​ថា​ ​មនុស្ស​មនុស្សម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ ​ហើយ​តំបន់​ដែល​អ្នក​ឆ្លង​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នេះ​ ​គឺជា​ទីតាំង​ដែល​នឹង​មាន​ក្រុម​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​ស្នាក់​នៅ​ ​ក្នុង​ពេល​ប្រកួត​កីឡា​ដ៏​ធំ​នេះ​។​

​សូម​បញ្ជាក់​ថា​ ​តាម​ការកំណត់​ ​ពិធី​បើក​នៃ​ការប្រកួតកីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូក្យូ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​កក្កដា​ខាងមុខនេះ​ ​នៅ​កីឡដ្ឋាន​ជាតិ​ក្រុង​តូក្យូ ​។​ ​To​k​y​o 2020 ​Game​s ​ត្រូវ​បាន​គេ​ដឹង​ថា​ ​នឹង​មាន​កីឡាករ​ ​កីឡា​ការិនី​ ​មកពី​ប្រមាណ​ជាង​២​០​០​ប្រទេស​ចូលរួម​ប្រកួត​ រហូតដល់ថ្ងៃទី៨ សីហា៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner