ប្រជាពលរដ្ឋដាក់លបចាប់ត្រី ក្រោយសាលាស្រុកបរិបូរណ៌ ជាប់កូនក្រពើ ១ក្បាល, អាជ្ញាធរស្រុកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់ជុំវិញបឹងមានការប្រុងប្រយ័ត្នខ្ពស់

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋម្នាក់បានទៅដាក់លបចាប់ត្រីធម្មតា នៅក្នុងបឹងខ្នា ស្ថិតនៅជាប់ពីខាងក្រោយសាលាស្រុកបរិបូរណ៌ ស្រាប់តែព្រឹកឡើង ពេលទៅលើកលប បែជាជាប់កូនក្រពើ ១ក្បាល បណ្តាលឱ្យមានឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការនេះបានកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយខ្លះបានលើកឡើងថា អាចរួចពីកន្លែងចិញ្ជឹមក្រពើណាមួយ តែខ្លះទៀតថា នៅម្តុំនេះគ្មានអ្នកចិញ្ជឹមក្រពើទេសង្ស័យមានមេក្រពើក្នុងបឹងនេះហើយទើបមានកូន ។

បុរសម្នាក់ឈ្មោះ សារីម ហៅ(ភ្នំ )មានទីលំនៅជាប់មាត់បឹងខា្ន ក្រោយសាលា
ស្រុកបរិបូរណ៌ បានឱ្យថា គាត់រស់នៅទីនេះយូមកហើយ ដោយតែងតែដាក់មង ចងសន្ទូច និងដាក់លបក្នុងបឹងខ្នានេះ ដើម្បីចាប់ត្រីធ្វើម្ហូបលក្ខណៈគ្រួសារ ។ ស្រាប់តែនៅព្រឹកនេះ ពេលទៅលើកលប ឃើញកូនក្រពើ ១ក្បាល ចូលលប របស់គាត់ ។ កូនក្រពើនោះមានប្រវែង ប្រមាណជាង ៤តឹក មានទំហំប៉ុនកំភួនដៃមនុស្សចាស់ ។

ចំណែកស្ត្រីជាប្រពន្ឋរបស់ បុរសឈ្មោះសារីម ហៅ (ភ្នំ)ដែលដាក់លបបានក្រពើ ប្រាប់ថា ពេលយប់ខ្លះបានឮសន្ឋឹកក្នុងបឹងនោះដូចត្រីត្របាក់នុយ លុះដល់ឃើញមានកូនក្រពើបែបនេះ គាត់សង្ស័យថា មិនមែនត្រីចាប់នុយទេ គឺមេក្រពើតែម្តង ព្រោះឃើញមានកូនក្នុងបឹងបែបនេះ ហើយនៅម្តុំនេះក៍គ្មាននរណាចិញ្ជឹមក្រពើដែរ បឹងនេះខែប្រាំង ថ្វីបើរីងមែន ប៉ុន្តែមានកំពោតធំមួយ ឬខ្លះហៅពើក មានដើមឈើដុះពីលើនៅចំកណ្តាលបឹង ចំណែកពីក្រោមពើក មានទឹក និងរន្ធ សង្ស័យតែមេក្រពើសម្ងំកើតកូនចៅ ក្នុងរន្ធនោះហើយ ពួកគាត់ជាប្រជាពលរដ្ឋ រស់ជុំវិញបឹង និងអាស្រ័យផលក្នុងបឹងនេះព្រួយបារម្មណ៍ខ្លាំងណាស់ ពេលឃើញចាប់កូនក្រពើ ពីក្នុងបឹងបែបនេះ ។

ដោយឡែក លោក ផល ភាព អភិបាលរងស្រុកបរិបរណ៌ បានបញ្ជាក់ថា បឹងខ្នាជាបឹងមួយមិនជ្រៅប៉ុន្មានទេ ខែប្រាំងទឹករីងអស់ សល់តែពើកមួយកន្លែងមានដើមឈើដុះពីលើ ហើយទឹកនៅទីនោះមិនដាច់ទេនិងមានជម្រៅជ្រៅថ្វីបើបឹងនេះធំតែរាក់មានប្រជាពលរដ្ឋដែលរស់នៅជុំវិញមាត់បឹងខ្លះធ្វើផ្ទះពីលើមាត់បឹងរស់នៅ និងចោលកាកសំណល់ចូលបឹងទៀតផង ។

ប៉ុន្តែបឹងនេះពេលខែវស្សមានត្រីសំបូរគ្រាន់បើ ប្រជាពលរដ្ឋរស់នៅម្តុំជុំវិញមាត់បឹង តែងនេសាទ ដាក់មង ចងសន្ទូច និងដាក់លប ជាលក្ខណៈគ្រួសារ ហើយមានខ្លះ ក៍ឈានដល់យកទៅលក់ទៀតផង សម្រាប់ការដាក់លប ចូលកូនក្រពើ១ក្បាលនេះ គាត់ក៍សង្ស័យថា មានមេក្រពើក្នុងបឹងនេះដែរ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹង ក្រោយសាលាស្រុកបរិបូរណ៌ សូមមានការប្រុងប្រយ័ត្នផង ក្រែងមានមេក្រពើ ដូចការស្មានមែន គឺការពារប្រសើរជាងព្យាបាល ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner