អំណោយសម្តេច ស ខេង ត្រូវបានថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តបាត់ដំបងយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៣វត្ត ក្នុងស្រុកបវេល

ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី បាននាំយកទេយ្យទានរួមមានៈ ទៀនវស្សា គ្រឿងឧបភោគបរិភោគ ម៉ាស់ និងអាល់កុល ដែលជាសទ្ធាដ៏ជ្រះថា្លរបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៣វត្ត ក្នុងស្រុកបវេល ខេត្តបាត់ដំបង. កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១។

ឯកឧត្តម ខាន់ ម៉ាណេរ បានពិតព្រះសង្ឃទាំង៣៣វត្ត ជម្រាបជូនដូនជី តាជីនិងពុទ្ធបរិស័ទដែលមានវត្តមានចូលរួមនាំឱកាសនោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការលះបង់សទ្ធាដ៏ជ្រះថ្លាក្រៃលែងសម្រាប់ព្រះពុទ្ធសាសនា និងបានយកចិត្តទុកដាក់ក្នុងការកសាងវត្តនានាទូទាំងខេត្តបាត់ដំបង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម រដ្ឋលេខាធិការ អំពាវនាវដល់គណៈកម្មការវត្តនានា ចូលរួមផ្សព្វផ្សាយការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារផងដែរ ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner