អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian អះអាងថា ចិននៅតែប្រកាន់ជំហររបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុង
អត្ថបទដោយ៖
AMS OneMinute
លោក Zhao បានបញ្ជាក់ថា កិច្ចការផ្ទៃក្នុងរបស់ហុងកុងក៏ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែរ។
ការឆ្លើយតបនេះធ្វើឡើងនៅពេលដែលអាមេរិកប្រកាសដាក់ទណ្ឌកម្មលើមន្រ្តី ៧រូបនៃការិយាល័យទំនាក់ទំនងហុងកុងរបស់ចិន។
“គ្មានបរទេសណាមួយមានសិទ្ធិធ្វើការអត្ថាធិប្បាយដែលគ្មានការទទួលខុសត្រូវ ឬជ្រៀតជ្រែកតាមមធ្យោបាយណាមួយចូលកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ។”

ប្រភព៖ CGTN