ខេត្តកំពត ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងពីម្សិលមិញចំនួន ៧នាក់ ។

យោងតាមរដ្ឋាឲបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាពលរដ្ឋរស់នៅក្នុងក្រុងកំពត ១២នាក់, ស្រុកជុំគិរី ៦នាក់, ស្រុកឈូក ៣នាក់, ស្រុកទឹកឈូ ៨នាក់ និងពលរដ្ឋជាអ្នកដំណើរពីខេត្តកំពង់ស្ពឺចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ ទៀតនោះវិញ គឺជាបុរស អាយុ ៤៦ឆ្នាំ និងស្រ្តីអាយុ ៥៤ឆ្នាំ ជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងកំពត ។

ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២ពាន់ ៦៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៨៨២នាក់ និងមានអ្នកស្លាប់កើនដល់ ៣៣នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner