អគ្គីភ័យឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ចំការដូង បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ ចំការដូង ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ ។

 តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួលខាងលេីបានប្រាប់ឲ្យដឹងថា  រូបគាត់បានមកជួលផ្ទះល្វែងនេះរយ:ពេល៥ទៅ៦ខែ ហេីយ  រីឯឌីសង់ទ័រចេះតែលោត  ហេីយគាត់បានប្រាប់ទៅម្ចាស់ផ្ទះ ដែរ  តែម្ចាស់ផ្ទះជួលឲ្យប្រេីទៅមិនអីទេ  ។ រហូតដល់វេលាកើតហេតុក៏ឆ្លងចរន្តអគ្គីសនីធ្លាក់ផ្កាភ្លើងលើអាសន:ឆាបឆេះរាលដាលដល់ពូកបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យនឹងតទុយោទឹកជួយបាញ់ការពារមិនឲ្យរាលដាល  ព្រមទាំងប្រញាប់រាយការជូនដល់កម្លាំងសមត្ថកិច្ចនឹងភ្ងាក់ងាររថយន្តពន្លត់អគ្គីភ័យឲ្យមកជួយអន្តរាគមន៍បាញ់ពន្លត់  ។ 

  បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម  អាជ្ញាធរមូលដ្ឋាន  និងមន្ត្រីភ្ងាក់ងាររថយន្តពន្លត់អគ្គីភ័យបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមកធ្វើការបាញ់ពន្លត់  តែប្រេីទឹកអស់២គ្រឿងក៏រលត់ទៅវិញជាស្ថាពរ  និងសល់១គ្រឿងត្រឡប់ទៅវិញ  ។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី  និងបានធ្វេីឲ្យខូចខាតសម្ភារៈក្នុងបន្ទប់មួយចំនួន  ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner