រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ានមួយចំនួន

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ានមួយចំនួនរួមមាន សិង្ហបុរី វៀតណាម និងហ្វីលីពីន នៅចុងសប្តាហ៍នេះ ដើម្បីសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ជុំវិញវត្តមានក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។

ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីគោលជំហររបស់រដ្ឋបាលលោក Biden ក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ក្នុងតំបន់ និងលើកកម្ពស់តម្លៃអាស៊ាន។

ទស្សនកិច្ចរបស់លោកទៅកាន់ហ្វីលីពីន ទំនងជានឹងស្វែងរកការពង្រីកលទ្ធភាពទទួលបានមូលដ្ឋានយោធាអាមេរិកបន្ថែម។ ក្រុងហាណូយនៅវៀតណាមឯណោះក៏កាន់តែប្រយ័ត្នខ្លាំងឡើងចំពោះក្រុងប៉េកាំង។ រីឯសិង្ហបុរីមានអង្គភាពបញ្ជាការរបស់កងទ័ពជើងទឹកអាមេរិក ដែលបានដាក់ពង្រាយនាវា និងយន្តហោះស៊ើបការណ៍សម្រាប់ល្បាតសមុទ្រចិនខាងត្បូង។

ប្រភព៖ Nikkei Asia Review

ads banner