ការឆ្លងកូវីដ១៩ ឡើងជាង៨០០ករណីវិញ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)
ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនមកខ្ទង់ជាង៨០០វិញក្រោយការធ្លាក់ចុះកាលពី ម្សិលមិញ។ សេចក្តីរាយការណ៍ក្រសួងសុខាភិបាលថ្ងៃនេះបញ្ជាក់ថាការឆ្លងកូវីដ១៩មានចំនួន៨២៥ករណី ដែល កើនឡើង៣៥ករណីវិញបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សញ្ញាឆ្លងចូលក្នុង សហគមន៍ត្រូវគេកត់សម្គាល់ថាបានធ្លាក់ចុះ ដោយការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះ មានចំនួន៤០៤ករណី ដែលថយចុះ១៧៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ សេចក្តីរាយការណ៍បង្ហាញថាការឆ្លងនាំចូលពីក្រៅប្រ ទេសមានចំនួន៤២១ករណី ដែលកើនឡើងចំនួន២១២ករណី ប្រៀបធៀបនឹងម្សិលមិញ។
កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការ ឆ្លងខ្ទង់ជាង៨០០ករណី មាន៦លើក និងការឆ្លងចុះមកខ្ទង់៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២១នាក់ដែលថយចុះម្នាក់បើប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥០ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន១ពាន់៨៥១នាក់ហើយ ។
កម្ពុជាគិតត្រឹមថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេសមានចំនួន៦ម៉ឺន៨ពាន់៧៩៦នាក់, ការស្លាប់សរុបមានចំនួន១ពាន់១៤៩នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន៦ម៉ឺន១ពាន់៣៩នាក់ ក្រោយការព្យាបាលជាសះស្បើយថ្មី១ពាន់២២នាក់ក្នុងរយ: ពេល២៤ ម៉ោង កន្លងមកនេះ។