ប្រជាពលរដ្ឋជាង៦លាននាក់ហើយ ទទួលបានវ៉ាក់សាំងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋជាង៦លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស, និងមនុស្សទី៦លានដែល បានទទួលអំណោយ១០លានរៀលពីប្រមុខរាជរដ្ឋាភិបាល គឺជាស្ត្រីអាយុ៦៧ឆ្នាំ ឈ្មោះផេងសៀន ដែលជាកសិ ករ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់ វ៉ាក់សាំងទូទាំងប្រទេសលោកស្រីឳ វណ្ណឌីន បានចុះទៅប្រគល់អំណោយដល់ស្ត្រីទី៦លាននៅក្នុងភូមិតាអុងនៅ ថ្ងៃទី២០កក្កដានេះ និងបានថ្លែងលើកទឹកចិត្តចំពោះការស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់ពលរដ្ឋដើម្បីការរួម ចំណែក បង្កាការឆ្លងចូលក្នុងសហគមន៍ ។

កម្ពុជាបានដាក់ចេញនូវគម្រោងការណ៍ចាក់វ៉ាក់សាំងលើពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំរបស់ខ្លួនចំនួន១០លាននាក់ ក្នុងជំហានដំបូង និងបន្តពង្រីកការចាក់បន្ថែមទៀតលើពលរដ្ឋជិត២លាននាក់ ថែមទៀតដែលមានអាយុរវាង ១២ដល់១៧ឆ្នាំ។ នៅជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជានៅបានផ្តល់ការឧបត្ថម្ភលើកទឹកចិត្តដល់ពល រដ្ឋណាដែលទទួលវ៉ាក់សាំងបង្កាកូវីដ១៩ ស្ថិតនៅចំលេខទី១ លាន, ទី២លាន ទី៣លាន, ទី៤ លាន, ទី៥លាន ទី៦លាន និងជាបន្តបន្ទាប់ថែមទៀត។ ស្ត្រីអាយុ៦៧ឆ្នាំ ឈ្មោះផេងសៀន បានថ្លែងអំណរគុណចំពោះជំនួយ ឧបត្ថម្ភរួមនិងថវិកាប្រាក់១០លានរៀលសម្រាប់លោកស្រីដែលចំវេនទី៦លាននាពេលនេះ ។

កម្ពុជាគិតត្រឹមថ្ងៃទី១៩កក្កដាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួន៦លាន៦ម៉ឺន១ពាន់៣០៥ នាក់ ហើយដែលស្មើនឹង៦០,៦១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ក្នុងជំហានដំបូង។ សេចក្តីរាយ ការណ៍បានបញ្ជាក់បន្ថែមថាក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងនេះ អ្នកបានចាក់ដូសលើកទី២រួចមាន ចំនួន៤លាន១សែន៥ម៉ឺន៥ពាន់៧៩១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner