សម្តេចនាយករដ្ឋមន្ត្រីចូលរួមរំលែកទុក្ខប្រទេសអាល្លឺម៉ង់ដែលរងគ្រោះដោយសារទឹកជំនន់ (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានផ្ញើសារលិខិតរំលែកទុក្ខដល់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលមានប្រ ជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។ ជំនន់ទឹកភ្លៀងថ្ងៃទី១៥កក្កដានាភាគខាងលិចទ្វីបអឺរ៉ុប បាន សម្លាប់មនុស្ស១៩៦នាក់ ក្នុងនោះរួមមានពលរដ្ឋអាល្លឺម៉ង់ចំនួន១៦៥នាក់និង៣១នាក់ទៀតជាពលរដ្ឋនៃប្រទេស បែលហ្ស៊ីក។ គ្រោះទឹកជំនន់បានធ្វើឲ្យមនុស្សបាត់ខ្លួនជាង៧០០នាក់, និងនៅបានបង្កការដួលរលំបាក់អគារនិង ផ្ទះនិងការខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសអាល្លឺម៉ង់នោះថែមទៀត។

សាររបស់ប្រមុខរាជរដ្ឋាភិបាលថ្ងៃទី១៩កក្កដាជួនចំពោះអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសរ សេរថា សម្តេចពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine- Westphalia និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស្លូតត្រង់ជា ច្រើនរយនាក់, ការបាត់ខ្លួននិងបណ្ដាលឲ្យមានអ្នករងរបួសរាប់ពាន់នាក់, ព្រមទាំងបានបង្កការខូចខាតផ្ទះ សម្បែងនិងទ្រព្យសម្បត្តិជាច្រើនទៀត។

សម្ដេចតេជោបានថ្លែងក្នុងលិខិតទៀតថា ក្នុងកាលៈទេសៈដ៏គួរឲ្យ សង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចសូមសម្ដែងនូវក្ដីអាណិតអាសូរ និងចូលរួមរំលែក ទុក្ខដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះ ការបាត់ បងដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសបានឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner