បើមិនអនុវត្តវិធានការសុខាភិបាលទេ ការឆ្លងកូវីដនៅតែមាន ទោះបីចាក់វ៉ាក់សាំង២ដូសក៏ដោយ (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស លោកស្រី ឳ វណ្ណឌីន បានថ្លែងថាអ្នកបាន ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ នៅតែអាចឆ្លងជម្ងឺរាតត្បាតនេះបើសិនជាមិនអនុវត្តតាមវិធានការរក្សាអនាម័យសុខា ភិបាលទេ។

លោកស្រី ឳ វណ្ណឌីន បានថ្លែងបញ្ជាក់ថា គេមិនត្រូវរំលងចោលនូវវិធានការ៣កុំនិង៣ការពារឡើយ បើទោះជាមានការចាក់វ៉ាក់សាំងបង្កាកូវីដ១៩បាន២ដូសនោះក្តី។ ប្រសាសន៍បញ្ជាក់របស់លោកស្រី ឳ វណ្ណឌីន បានធ្វើឡើងនៅទន្ទឹមនឹងមានសេចក្តីរាយការណ៍អំពីមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ឬស៊ី ណូហ្វាមបានចំនួន២ដូសហើយ នៅតែមានការឆ្លងកូវីដ១៩ ។

លោកស្រីប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩បានថ្លែងថា រហូតមកទល់នឹងពេលនេះ បើទោះបីជាមាន ការអំពាវឲ្យពលរដ្ឋត្រូវរក្សានូវវិធានការណ៍៣ការពារនិង៣កុំនោះមែនប៉ុន្តែការអនុវត្តតាមវិធានការនោះ មាន មនុស្សខ្លះមិនបានធ្វើតាមនោះទេ ដែលប្រការនោះហើយគឺជាមួលហេតុដែលនាំឲ្យការឆ្លងលើអ្នកបានចាក់វ៉ាក់ សាំងកូវីដ១៩នៅតែមាន ។

ក្រុមជំនាញផ្នែកសុខាភិបាលពិភពលោកបានថ្លែងថាពលរដ្ឋដែលបានចាក់វ៉ាក់សាំង២ដូសរួចរាល់នោះមែន ប៉ុន្តែឳកាសឆ្លងនូវជម្ងឺកូវីដ១៩នៅតែអាចមានបើសិនជាមិនគោរពនូវវិធានការអនាម័យត្រឹមត្រូវនោះទេ។ ក្រុម ជំនាញផ្នែកសុខាភិបាលបញ្ជាក់ថាអ្នកដែលបាចាក់វ៉ាក់សាំងទាំង២ដូសរួច គឺមានន័យថាជាមនុស្សអាចកាត់ បន្ថយបាននូវជម្ងឺឆ្លងធ្ងន់ធ្ងរនិងអត្រាមរណភាព និងាការឆ្លងបើសិនជាមាន គឺជាការឆ្លងដែលមានលក្ខណៈ ស្រាលជាងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner