ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៤ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺ រួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៥៨នាក់, ស្រុកពួកម្នាក់,ស្រុកវ៉ារិន៧នាក់, ស្រុកអង្គរជុំម្នាក់, មកពីខេត្ត ព្រៃ វែងម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ២៦នាក់។ ចំណែកអ្នកស្លាប់ គឺជាបុរសអាយុ៧៥ឆ្នាំ រស់នៅ ក្រុង សៀមរាប។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១៤នាក់, ព្យាបាលជាសះ ស្បើយចំនួន ១ពាន់៣៧៦នាក់ និងស្លាប់២៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner