បណ្តេញជនជាតិវៀតណាម៣នាក់ ចេញពីកម្ពុជាតាមច្រកបាវិត (Video Inside)
ជនជាតិវៀតណាម៣នាក់ត្រូវសមត្ថកិច្ចកម្ពុជាបណ្ដេញចេញទៅប្រទេសដើមវិញ ពីបទឆ្លងដែនចូលធ្វើការ និង ស្នាក់នៅខុសច្បាប់នៅកម្ពុជា។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញបានធ្វើ នៅព្រឹកថ្ងៃទី២០ កក្កដាឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ ជនវៀតណាមខុសច្បាប់ទាំងនោះ ត្រូវបានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ នៃប្រទេសវៀតណាម ដើម្បីការអនុវត្តតាម វិធានការណ៍ច្បាប់របស់ប្រទេសវៀតណាម។