សមាគមកីឡាសូហ្វតេនី្នសកូរ៉េខាងត្បូង បានផ្តល់សម្ភារៈហ្វឹកហាត់ ដល់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា
![](https://asset.ams.com.kh/central/media/214590444_1732933970250182_7968665535443134583_n.jpg)
សមាគមកីឡាសេហ្វតិនី្នសកូរ៉េខាងត្បូង បានផ្តល់សម្ភារៈកីឡាដល់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដើម្បីចែកជូនដល់កីឡាករការិនីជម្រើសជាតិហ្វឹកហាត់ពង្រឹងសមត្ថភាព។
![](https://asset.ams.com.kh/central/media/215840518_1732934256916820_1768810289023722417_n.jpg)
![](https://asset.ams.com.kh/central/media/215067709_1732934010250178_4799658108134702748_n.jpg)
លោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតេនី្នសកម្ពុជា បានឲ្យដឹងថា សម្ភារៈកីឡាដែលសមាគមកីឡាសូហ្វតេនី្នសកូរ៉េខាងត្បូង ផ្តល់ជូនដល់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជានេះ គឺទទួលបានជាច្រើនដងរួចមកហើយ តាមរយៈ លោក ឆយ គ្រូបង្វឹកកិច្ចសន្យា សញ្ជាតិកូរ៉េខាងត្បូង ។
អគ្គលេខាធិការខាងលើ បញ្ជាក់ថា សម្ភារៈកីឡាដែលទទួលបាន មានដូចជា ដងរ៉ាកែត១០ដើម អាវ១៣កំផ្លេរ បាល់២០ឈុត ខែ្សរ៉ាកែត៤ដុំ និងកាបូបដាក់រ៉ាកែត២ ។ ក្រៅពីសម្ភារៈកីឡាសមាគមកីឡាសូហ្វតិន្នីសកូរ៉េ ក៏បានឧបត្ថម្ភអង្ករ និងគ្រឿងបរិភោគមួយចំនួនទៀត ដល់កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ដែលកំពុងជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩ ផងដែរ ។ លោក អះអាងថា សម្ភារៈកីឡា ដែលទទួលបាន សហព័ន្ធនឹងផ្តល់ជូនកីឡាករ កីឡាការិនីជម្រើសជាតិនាពេលខាងមុខ ដើម្បីប្រើប្រាស់សម្រាប់ការហ្វឹកហាត់ និងការប្រកួតនានា នៅលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះ លោក ជា សែន វិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេនី្នសកម្ពុជា បានថ្លែងអំណរគុណដល់សមាគមកីឡាសូហ្វតេន្នីសកូរ៉េខាងត្បូង ដែលជានិច្ចជាកាលតែងតែឧត្ថម្ភ ជាសម្ភារៈកីឡា ដល់សហព័ន្ធសូហ្វតេន្នីសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាសូហ្វតេន្នីស នៅកម្ពុជា ឲ្យកាន់តែរីកចំរើន ៕
![](https://asset.ams.com.kh/central/media/218308061_1732934053583507_5289396118714105075_n.jpg)