ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ចុងសប្តាហ៍នេះ មាន៥គូ ខណៈក្រុមអង្គរថាយហ្គឺរ ឈរកំពូលតារាងគិតត្រឹមសប្តាហ៍ទី៩
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១០ នៅចុងសប្តាហ៍នេះ ដោយថ្ងៃ សៅរ៍ទី២៤ មាន៣គូ និងថ្ងៃអាទិត្យទី២៥ ២គូ និងថ្ងៃអង្គារទី២៧ ខែកក្កដា ដោយមានមួយគូ ។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
សូលទីឡូអង្គរ Vs ណាហ្គា , គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន Vs វិសាខា។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វិញនោះរួមមាន៖
អាស៊ីអឺរ៉ុប យូណាយធីត Vs អង្គរថាយហ្គឺរ , អគ្គិសនីកម្ពុជា Vs ខេត្តព្រៃវែង ។
ដោយចំណែកនៅថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១
បឹងកេត ប៉ះ នគរបាលជាតិ នៅកីឡដ្ឋាន Cambodia Air Way
![](https://asset.ams.com.kh/central/media/210043473_2963331050551917_2337329049579610540_n-1024x768.jpg)
![](https://asset.ams.com.kh/central/media/210909829_2963331070551915_1473851947872115375_n-1024x768.jpg)
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៩ ក្រុមអង្គរថាយហ្គឺរ ឈរកំពូលតារាង ឆ្លងកាត់ ៩ប្រកួត ឈ្នះ៦ ស្មើ១ ចាញ់២ មាន១៩ពិន្ទុ , លេខ២ ក្រុមវិសាខា ឆ្លងកាត់៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ក្រុមណាហ្គាវើលដ៍ លេខ៣ ឆ្លងកាត់៨ប្រកួត ឈ្នះ៥ ស្មើ២ ចាញ់១ មាន១៧ពិន្ទុ ខណៈសូលទីឡូអង្គរ មានសូន្យពិន្ទុ ដោយ៨ប្រកួតចាញ់ទាំងអស់ ឈរបាតតារាង ៕
![](https://asset.ams.com.kh/central/media/photo_2021-07-21_14-16-25-1024x1005.jpg)