ជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួចម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែក ២នាក់ទៀតរត់គេចខ្លួន

ភ្នំពេញ ៖ ជនសង្ស័យក្នុងចំណោមគ្នា ៣នាក់ ជាមុខសញ្ញាលួចម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតធ្វេីការឃាត់ខ្លួនបានម្នាក់ យកទៅសួរនាំ និងដកហូតសម្ភារៈសម្រាប់ឆ្កឹះសោរម៉ូតូមួយចំនួន។ ហេតុការណ៍ នេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបាន ទី១-ឈ្មោះហេង សេង ហួ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ អា តាស ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរមិនពិតប្រកដរត់គេចខ្លួនបាត់។ ទី៣-ឈ្មោះ អា សូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខ របរមិនពិតប្រកដ រត់គេចខ្លួនបាត់។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍នគរបាលចោមចៅទី២ បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ បន្ទាប់មកក៏ឃេីញម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ជិះគ្នា៣នាក់ ហើយភ្លាមនោះ កម្លាំងសមត្ថកិច្ចល្បាតបានហៅឱ្យឈប់ ដេីម្បីត្រួតពិនិត្យ តែពួកគេមិនព្រមឈប់សោះ រួចព្យាយាមរត់គេចខ្លួន ទេីបកម្លាំងសមត្ថកិច្ចល្បាតដេញរហូតចាប់បានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់អស់តែម្តង។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ សមត្ថកិច្ចបានឆែកឆេរកឃេីញដែកសម្រាប់ឆ្កឹះសោរករម៉ូតូមួយចំនួន ទេីបធ្វេីការឃាត់ខ្លួនបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner