រដ្ឋាភិបាលអង់គ្លេស គាំទ្រ និងទទួលស្គាល់មេដឹកនាំប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាលោក Juan Guaido ក្នុងករណីដេញថ្លៃមាសតម្លៃជាង ១ពាន់លានដុល្លារ
អត្ថបទដោយ៖
AMS OneMinute
រដ្ឋាភិបាលអង់គ្លេស គាំទ្រ និងទទួលស្គាល់មេដឹកនាំប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាលោក Juan Guaido ក្នុងករណីដេញថ្លៃមាសតម្លៃជាង ១ពាន់លានដុល្លារ។ នេះបើតាម CNA ថ្ងៃទី២០ កក្កដា។
មាសទាំងនេះ នឹងជាជំនួយដល់ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងប្រព័ន្ធសុខាភិបាលមួយដែលបានផ្ទុះឡើងដោយវិបត្តិសេដ្ឋកិច្ចជាង ៦ឆ្នាំរបស់វ៉េណេស៊ុយអេឡា។
មេធាវីតំណាងឱ្យក្រុមប្រឹក្សាភិបាលលោក Guaido បានចាត់វិធានការស្របច្បាប់កាលពីឆ្នាំមុន ដើម្បីផ្ទេរមាស ដែលប្រទេសនេះតម្កល់ទុក ប៉ុន្ដែអង់គ្លេសត្រូវឈរកណ្តាលរវាងក្រុមប្រឹក្សាទាំងពីរ លោក Nicolas Maduro និងលោក Juan Guaido ដោយសារករណីជំពាក់ប្រាក់ប្រមាណ ១២០លានដុល្លារនៅធនាគារ Deutsche Bank ដែលមិនទាន់ដោះស្រាយរួច។
ប្រភព៖ CNA