ភ្លៀង១មេធំ ស្លាប់មនុស្ស១២នាក់ ភៀសខ្លួនជាង១ម៉ឺននាក់ នៅភាគកណ្តាលប្រទេសចិន
អត្ថបទដោយ៖
លន់ សារ៉ាត
កាលពីថ្ងៃអង្គារ ទី២០ កក្កដា ២០២១ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំនៅក្នុងផ្នែកជាច្រើន ស្ថិតនៅភាគកណ្តាលប្រទេសចិន ដោយបានបង្ខំឱ្យពលរដ្ឋភៀសខ្លួនចេញពីផ្ទះសម្បែង និងបានជន់លិចចំណតដឹកជញ្ជូនសាធារណៈ ព្រមទាំងផ្លូវថ្នល់នានា។
ពលរដ្ឋជាង ១ម៉ឺននាក់នៅខេត្ត Henanត្រូវបានជម្លៀសទៅកាន់ជម្រកសុវត្ថិភាពបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។អាជ្ញាធរបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់នៅក្នុងទីក្រុងZhengzhou ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមមក។ ទីក្រុងជាច្រើនបានរងផលប៉ះពាល់ដោយផ្លូវសំខាន់ៗត្រូវបានបង្ខំឱ្យបិទចរាចរណ៍ ហើយជើងហោះហើរជាច្រើនត្រូវបានលុបចោល។ខេត្ត Henan ដែលមានពលរដ្ឋប្រមាណ ៩៤លាននាក់បានចេញការព្រមានពីអាកាសធាតុក្នុងកម្រិតខ្ពស់បំផុតបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ