អ្នកប្រដាល់គុនចម្រុះ Conor អួតនាវាផ្ទាល់ខ្លួនថ្មី ៣.៦លានដុល្លារ ក្រោយប្រកួតចាញ់
អ្នកប្រដាល់គុនចម្រុះដ៏ល្បី UFC សញ្ជាតិអៀរឡង់ Conor McGregor ទើប តែបង្ហាញនាវាកម្សាន្តថ្មី ដែលមានតម្លៃដល់ទៅ ៣,៦ លាន ដុល្លារ បន្ទាប់ពីបរាជ័យអំឡុងការប្រកួត ថ្មីៗនេះ ដោយរបួសកជើងទៀតផងនោះ។
នៅ លើ បណ្ដាញ សង្គម McGregor បាន បញ្ចេញ រូប នាវា ដែល មាន ទម្ងន់ ២៤ តោន ប្រវែង ១៩ ម៉ែត្រ ឈ្មោះ ថា Lamborghini Tecnomar 63។ នាវា មួយ គ្រឿង នេះ រចនា និង ធ្វើ ឡើង ដោយ ក្រុមហ៊ុន Italian Sea Group និង Tecnomar សហការជាមួយ Lamborghini។
អ្នកប្រដាល់នាំឲ្យកក្រើកខ្លាំង នៅUFC រូបនេះមានវ័យ៣៣ឆ្នាំ ហើយមានទ្រព្យសរុបប្រមាណ១៨០លានដុល្លារអាមេរិក គិតនៅឆ្នាំ២០២១នេះ។ ប៉ុន្តែការប្រកួត ប៉ុន្មានប្រកួតចុងក្រោយនេះ បានបរាជ័យផ្ទួនៗ តែប្រជាប្រិយភាពក៏មិនធ្លាក់ខ្លាំងដែរ។
Forbes ទើបបានប្រកាសថា កីឡាករមានប្រពន្ធ កូន រូបនេះបានក្លាយជាអត្តពលិករកចំណូលខ្ពស់ជាងគេលើពិភពលោក ប្រចាំឆ្នាំ២០២១៕