សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះទឹកជំនន់នៅប្រទេសអាល្លឺម៉ង់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១កក្កដាឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់ និងជាច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង អំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ កន្លងទៅនេះ ហើយដែលបានបណ្តាលឲ្យមនុស្សជាងមួយរយនាក់ត្រូវបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា ក្នុងនាមគណៈកម្មាធិការកណ្តាល សមាជិក មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខ និងសមានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ្រ តាមរយៈកាកបាទក្រហម អាល្លឺម៉ង់ ដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។

ខ្ញុំសូមបួងសួងដល់អ្នករងរបួស ឲ្យឆាប់បានជាសះស្បើយ និងសូមឲ្យប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសម្រេចបានជោគជ័យ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ទឹកជំនន់ឆាប់ទទួលបានភាពប្រសើរឡើងវិញ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner