ខេត្តកំពត ឆ្លងថ្មី៤៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៥នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៣នាក់ ថែមទៀតក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ២៦នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពី ម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ទាំងនោះ ជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាចចំនួន ៥នាក់, ស្រុកកំពង់ត្រាច ១៥នាក់, ស្រុកជុំគិរី ម្នាក់, ស្រុកឈូក ១០នាក់, ស្រុងដងទង់ ៣នាក់, ស្រុកទឹកឈូ ៧នាក់ និងឆ្លងលើអ្នកដំណើរពីខេត្តតាកែវ ២នាក់ ខេត្តព្រះសីហនុ ម្នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់ ។ ចំណែកអ្នក ស្លាប់ថ្មី ៣នាក់ នោះវិញ គឺជាបុរសអាយុ ៦៦ឆ្នាំ នៃខេត្តព្រះសីហនុ, ស្រ្តី អាយុ ៧៦ឆ្នាំ នៃស្រុកឈូក និងស្រ្តី ម្នាក់ទៀត អាយុ៦៣ឆ្នាំ ជាអ្នកក្រុងកំពត ។

ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ៧៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២ពាន់ ៨៩នាក់ និងមានអ្នកស្លាប់បានកើនដល់ ៣៧នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner