មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារ ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនយោធិនទូទាំងកងពល

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារយោធិនទាំងអស់ចំណុះកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយកងកម្លាំងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និង កម្លាំងបិទខ្ទប់តំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។

លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការ ធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងចូលមកក្នុងជួរកងកម្លាំង ក៏ដូចជាក្រុមគ្រួសារកងទ័ព ដោយសារក្នុងកាលៈទេសៈដ៏លំបាកនេះកងទ័ព មានតួនាទីសំខាន់ក្នុងការបំពេញប្រតិបត្តិការជួយអាជ្ញាធរ តាមគ្រប់រូបភាព ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
គួរកត់សំគាល់ថា យុទ្ធនាការ យកសំណាកជំងឺកូវីដ-១៩ តាមរយៈតេសរហ័សនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់លើកទី១។

លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកម្ម ប្រតិបត្តិការ នៅក្រៅអង្គភាព និងក្នុងអង្គភាព ត្រូវតែបន្តយកចិត្តទុកដាក់អោយបានខ្ពស់ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការ៣ការពារ និង ៣កុំ ទាំងអស់គ្នា ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner