អប្សរាព្រឹកនេះ ២៣ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ ៕ …ឃ្លីប…

L2    វ៉ាក់សាំងការពារកូវីដ-១៩ ប្រមាណ ១លានដូស ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់នៅថ្ងៃនេះ ខណៈសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួល នៅព្រលានយន្ហោះអន្តរជាតិភ្នំពេញ ៕ …អានផ្ទាល់…

L3    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភឱសថបុរាណចិន ចំនួន២៥កេស ជូនរដ្ឋបាលខេត្តកណ្តាល ៕…ឃ្លីប…

V5    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ៕…អានផ្ទាល់

V6    សហព្រះរាជាអាជ្ញាអន្តរជាតិ បានឆ្លើយតប សេចក្តីប្រកាសព័ត៌មានមួយ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមមេធាវីការពារក្តី មាសមុត៕…អានផ្ទាល់

V7    លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ៕…អានផ្ទាល់

V8    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល៕…អានផ្ទាល់

D7    ក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិ ៕…អានផ្ទាល់

D8    កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

L4    អគ្គនាយកពន្ធដារ ថា ការដាក់ដំណើរការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន តាម Online ងាយស្រួលដល់សាធារណជន ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ៕ …ឃ្លីប…

SB1  ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ចេញ ពីបាតប្រឡាយ បានបញ្ចប់ ១០០ភាគរយហើយ ៕ …ឃ្លីប…

ខេត្តស្ទឹងត្រែង

D1  មន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង ជម្រុញដល់កសិករនៅស្រុកសៀមប៉ាង ឲ្យពង្រឹងបន្ថែមលើការដាំដុះតាមបែបកសិកម្ម ខណៈពួកគាត់ដាំដុះនៅមានកម្រិត៕…លោកដេង ម៉ាវិន…ឃ្លីប…

ខេត្តរតនគិរី

BH5  ពលរដ្ឋក្នុងក្រុងបានលុង ជិត៩០% បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី១ ហើយអាចបញ្ចប់មុនផែនការ នឹងបន្ទាប់គឺចុះចាក់តាមបណ្តាស្រុក ៕ …អានផ្ទាល់…

ខេត្តព្រះសីហនុ

D2 អាជ្ញាធរខេត្តព្រះសីហនុ បានបង្កើតក្រុមការងារយកសំណាក តេសរហ័សចល័ត នៅតាមទីតាំងដែលគិតថាមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពត 

D6  អភិបាលខេត្តកំពត អំពាវនាវ និងជំរុញដល់ជំនាញ អាជ្ញាធរ និងប្រជាពលរដ្ឋឲ្យមានការចូលរួមដាំដើមឈើ ដើម្បីលម្អសោភ័ណភាព និងបរិស្ថានក្រុង៕…អានផ្ទាល់

ខេត្តកំពង់ចាម

BH3  ឯកឧត្តម អ៊ុន ចាន់ដា ទទួលអំណោយ ពីសប្បុរសជន ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆំាងនឹងជំងឺ កូវីដ-១៩ ៕ …ឃ្លីប…

ខេត្តសៀមរាប

N16- បីសប្តាហ៍នៃការធ្វើកំណា អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវុ៕ ឃ្លីប

D3  រដ្ឋបាលស្រុកអង្គរធំ ទទួលអំណោយពីសប្បុរសជន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩៕…អានផ្ទាល់(ដោយ៖សុខា រិទ្ធ)

ខេត្តសៀមរាប

BH6  ក្រុមហ៊ុន បនិក និងក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បាននាំយកសម្ភារៈមួយចំនួន ប្រគល់ជូនរដ្ឋបាល ស្រុកអង្គរធំ ៕ …អានផ្ទាល់…

ខេត្តបាត់ដំបង

D4    អាជ្ញាធរមីនកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងសាខាកាកបាទក្រហមខេត្ត ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ក្រុមប្រតិបត្តិករដោះមីន នៃអង្គការMAG ក្នុងស្រុកសំឡូត ដែលធ្វើចត្តាឡីស័ក ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តបាត់ដំបង

D5  ឯកឧត្ដម សុខ ប្រសិទ្ធិ ចុះពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ផ្សារកោះអណ្តែត ស្រុកកោះអណ្ដែត ខេត្តតាកែវ ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

ខេត្តកំពង់ធំ

BH4  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្ដល់អំណោយស្បៀងអាហារ ជូនគ្រួសារយោធិនដែលមានជីវភាពលំបាកខ្វះខាត ៕ …ឃ្លីប… (អត្ថបទ រូបភាព បញ្ជូលសម្លេង កាត់ត លោក ប៊ុន រដ្ឋា)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R81    ក្រវិលដីឥដ្ឋរំលេចក្បាច់ខ្មែរនិងបង្កប់នូវអត្តសញ្ញាណជាខ្មែរ

MC:   ទើបតែត្រូវបានបង្កើតនៅក្នុងអំឡុងពេលជំងឺ​កូវីដ១៩វាយប្រហារនៅកម្ពុជា នៅដើមឆ្នាំនេះប៉ុណ្ណោះ ​ប៉ុន្តែ Mona Palette ទទួលបានការគាំទ្រច្រើនទាំងពីសំណាក់ភ្ញៀវជាតិ និងពិសេស ពីភ្ញៀវអន្តរជាតិទៅហើយ ។ ក្រវិលច្នៃពីដីឥដ្ឋ ដោយ Mona Palette មិនត្រឹមតែមានក្បាច់ មានរូបរាងជាខ្មែរប៉ុណ្ណោះទេ តែសូម្បីតែឈ្មោះ ក៏បង្កប់នូវអត្តសញ្ញាណ ជាខ្មែរដែរ ។ យ៉ាន់ លីណា …ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner