អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៨៩៧ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៩៩០នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៨៩៧ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៩៩០នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៩ពាន់៥០៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៣ម៉ឺន៣ពាន់៣៣៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៤៤៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៩ពាន់៣២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៣ពាន់៣៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩៦ម៉ឺន៤ពាន់៩១៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៣៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៥៧៤នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៣ពាន់៦៥៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៥ម៉ឺន៣ពាន់១៣២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៧ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៦៩៧នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៨២៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៣ម៉ឺន២៦៦ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៨៩១នាក់។
ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៦ពាន់៩៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៤ម៉ឺន៦ពាន់៦៦៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៨១៤នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៥ពាន់៥៣៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧ម៉ឺន១ពាន់១៤៤ករណី។ចំណែកការស្លាប់ថ្មីមានចំនួន៣៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៧០នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៤១៩ករណី។ ចំណែកការស្លាប់ថ្មី២០ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១៨៨នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៧០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៣ពាន់៧៩១ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៥៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ពាន់១១៩ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០៩ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន៤៣ម៉ឺន៨ពាន់១០០ករណី, និងការស្លាប់មាន១២ម៉ឺន៤ពាន់៦១០នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩២លានករណី, និងការស្លាប់មានជាង៤លាន១៤ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner