អាជ្ញាធរជាតិអប្សរារកឃើញចម្លាក់បុរាណ ក្នុងពេលជួសជុលខ្លោងទ្វារប្រាសាទ (Video Inside)

អាជ្ញាធរជាតិអប្សរាបានប្រទះឃើញចម្លាក់បុរាណជាច្រើនក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារ តាកាវ។ ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុល ចាប់តាំង ពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២១ កន្លងមក។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២២កក្កដានេះ បានឲ្យដឹងថា  ក្នុងរយៈពេល៣ សប្តាហ៍នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតា លើស្ពានហាលនៃខ្លោង ទ្វារតាកាវ បានរកឃើញរូបចម្លាក់និងបំណែកវត្ថុបុរាណមួយចំនួន។ មន្ត្រីផ្នែកបុរាណ វិទ្យានៃអាជ្ញាធរជាតិ អប្សរាលោកស្រី គឹម សេងភក្តី បានថ្លែងថាគេបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មានត្រឹមតែពាក់កណ្តាល។ ចំពោះដងខ្លួនអាសុរៈបានរកឃើញចំនួន៤។ រីឯព្រះសិរទេវតាបាន រកឃើញចំនួន៣ ក្នុងនោះចំនួន២នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner